អភិបាលខេត្តតាកែវ អំពាវនាវពលករ-ពលការិនី ដែលវិលមកពីប្រទេសថៃអាចមកដាក់ពាក្យធ្វើការនៅខេត្តតាកែវ ខណៈបច្ចុប្បន្ននៅខេត្តតាកែវ មានតម្រូវការកម្មករប្រមាណ១៤០០០នាក់ ( មួយម៉ឺនបួនពាន់នាក់)។
សូមទាក់ទងមកមន្ទីរការងារ ឬតាមរយៈលេខទូរស័ព្ទ៖ ០១៧ ២៩៨ ៨៨៣, ០៩៦ ២២២ ២១៧ ៥, ០១២ ៩៧៨ ២៦៣, ០១០ ៩៨៩ ៨៥៨ (ក្រុមការងារសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗ )។
សូមបញ្ជាក់ជូនថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នៅក្នុងខេត្តតាកែវ មានរោងចក្រសហគ្រាសចំនួន២៣ ដែលអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ចំនួន ១៥០០០កន្លែង មានទុនវិនិយោគប្រមាណ៧៥លានដុល្លាសហរដ្ឋអាមេរិក។
