គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជាង៩ពាន់សន្លឹក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការពង្រឹងគុណភាពសេវាសាធាណៈ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញគោលការណ៍ណែនាំ តាមដាន និងតម្រង់ទិសជាប្រចាំដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ
កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ