ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ស សុខា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ សហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី (MC) និងរបៀបថតរូប” ជូនដល់អ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ រយៈពេល ១ថ្ងៃពេញ គឺនៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។