………………..
ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នាឱកាសត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា” ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នៅវិមាន៧មករា។ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមជួយប្រោសព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូន ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។