• អង្គារ. ឧសភា 13th, 2025

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឧសភា 9, 2025



ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។

ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។

ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ 

ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូនលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម។ លោកជំទាវ​ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គភាពអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស គ្រឿងញៀន ភេរវកម្ម អំពើជួញដូរផ្លូវភេទ និងការការពារអនីតិជន ជាដើម៕

អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ចំពោះករណីបុគ្គលយកឈ្មោះនិងរូបភាពជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ!
បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងផ្ដល់ការណែនាំទៅកាន់សិក្ខាកាមមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *